ព្រះវិស្ណុ ឬ ព្រះនារាយណ៍អ្នកអង្គរស្គាល់ថា លោកតា រាជ្យ
VIDEO
ខ្លឹមសារ លាយល័ក្សណ៍អក្សរ នៅក្នុងរឿងទេវកថានេះ មានដូចតទៅ៖ ចម្លាក់តោដែលនៅតាមប្រាសាទថ្ម បុរាណសុទ្ធតែមានឈ្មោះថា មហារជ្ជៈកេស្វរៈ ទាំងអស់។ មហិង្សាសុរៈម៉ាតេណី ជាយក្សក្បលាក្របី ដែលត្រូវសំលាប់ដោព្រះនាងទុរហ្កា ហើយបានយកឋានសួគ៌ថ្វាយព្រះឥន្រ្ទវិញ។ ព្រះនាងមានយាន្តជំនិះសត្វតោមហារជ្ជៈកេស្វរៈ។
សំនួរ៖ តើព្រះនាង ទុរៈហ្កា មានយាន្តជំនិះជាសត្វតោមកពីណា? ចំលើយ៖ ភ្លើងកំហឹង បានតំណាំងសត្វតោ កាចសាហាវ ហើយព្រះអាទិទេពប្រសិទ្ធនាមថា មហារជ្ជៈកេស្វរៈ។ ព្រះនាង ទុរៈហ្កា អាចកាន់កេតនភណ្ឌទិព្វ បានទាំងអស់ អាចវាយ យក្សក្បលាក្របី ដោយចាប់ស្នែងក្រវាត់លើអាកាស ដោយមហិទ្ធិរឹទ្ធអស្ចារ្យ(ចម្លាក់នៅប្រាសាទ បន្ទាយស្រី)។
ព្រះវិស្ណុជាកំពូលអាទិទេព ការពារ បង្កើត និង រំលាយលោក ផងដែរ ដែលប្រជាជនឥណ្ឌាគោរពបូជា។ ព្រះវិស្ណុមាន មហេសី២អង្គ ចំណែកព្រះសិវះមាន មហេសី ៣អង្គរ (ឩម៉ាបែងភាគបាន ១០៨អង្គ). ព្រះនាងទុរហ្កា ឈរលើទម្រ ក្បាលក្របីដោយសារនាងអាចសំលាប់យក្សក្បាលក្របីបាន។ អាទិទេព ព្រះនាងទុរហ្កា គេឆ្លាក់អោយឈរលើក្បាលក្របី។
មេទ័ពខ្មែរពេលចេញធ្វើសង្គ្រាម តែងតែទៅសុំ អំណាចនិងរឹទ្ធបារមី នៅប្រសាទនាគព័ន្ធ នៅទិសខាងត្បូង ដែលមានក្បាលតោ សុំពរពីព្រះម៉ែទួរហ្កា និង ព្រះឥន្រ្ទ (ពិធីចាក់ទឹកលើក្បាលតោ នឹងក្លាយជាទន្លេ ឥន្ឌ ជាទន្លេរបស់ព្រះឥន្រ្ទ ដើម្បីសុំអំណាចនៅពេលចេញច្បាំង។
ព្រះវិស្ណុមានសម្បុរ ពណ៌ខៀវខ្ចី កាត់ជាមួយផ្កាឈូកខ្ចី ទ្រង់កាន់ កេតនភណ្ឌទិព្វ ចំនួន៤ គេច្រើនឆ្លាក់រូបព្រះអង្គ មានប្រហស្ថ៤។
-កេតនភណ្ឌទិព្វ ចំនួន៤ មានដូចជា៖
១ កងចក្រ សុទ្សនៈ (សឹស្រ្កឹត អានថា សូដាសាណា) តំណាំងអោយធាតុភ្លើង។
២ ខ្យងស័ង្ខ បញ្ចៈជនយក្សនៅនគរទាំងប្រាំ ស្ថិតនៅក្រៅមេឃ ក្រៅឋានសួគ៌ ហៅថា កណ្តាប់ចក្រវាឡ អាទិទេព ១០១អង្គបានលើក ខ្យងស័ង្ខនេះរួច គឺលើកយកទៅថ្វាយ ព្រះវិស្ណុ (ដែលចម្លាក់មាននៅ ប្រាសាទ បាគង នៅជាន់ទី៤ ហើយខ្យងស័ង្ខបញ្ចៈជនយក្សតំណាំងអោយធាតុទឹក)។
៣ ដំបង កោរមទត្តី តំំណាំងអោយធាតុខ្សល់។
៤ ដំុមូល ភូមិសប្ប មានន័យថា ភពផែនដី តំណាំងអោយ ធាតុដី ដូចមនុស្សមានធាតុ៤ ទឹក ដី ភ្លើង ខ្សល់ ៥ ធាតុឯតទៀត Altair គឺស្ថិតក្នុងលំហស្ថិតនៅ ជុំវិញខ្លួនយើង។
មុខវិទ្យា សិក្សាប្រាសាទ គឺមើលរូបបដិមាសិល្បៈ មើលថ្ម ថ្មចេះនិយាយ។
ព្រះវិស្ណុមានមហេសី២អង្គ៖ ភូមិសប្បទេវី ក្នុងរឿង អាវតា ជ្រូកព្រៃ វរហ (ដែល ភូមិសប្បទេវី ផ្សងសុំចំពោះព្រះថា បើនណាសង្គ្រោះនាងពីយក្សខ្លួនមាសបាន ដោយសេចក្តីថ្នាក់ថ្នម នាងនឹង ប្រាថ្នាសុំធ្វើជា ស្វាមុី។ យក្សខ្លួនមាស(មហិទ្ធិរឹទ្ធនៅនៅខ្លួន) បានយកផែនដី គៀបនឹងក្លៀក បាត់ក្នុងមហាសមុទ្រ បានជាព្រះបានដឹង ឃើញយក្សហែលចូលបាត់សមុទ្រ ដែលគ្មានអាទិទេព ណាអាចទប់បាន មានតែព្រះវិស្ណុ ទើបមាន មហិទ្ធិរឹទ្ធយកឈ្នះយក្សខ្លួនមាសនោះបាន ដោយប្រើ ម៉ៃយ៉ាទិព្វ ហើយបានក្លាយជាជ្រូកព្រៃ ដែលមាន ខ្នាយជ្រូកព្រៃ គាស់រម្លើង របែក ខ្លួនយក្សស្បែកមាស បានយក្សរលាយ ដោយយក្សនោះ មានកើតពីពពុះទឹកសមុទ្រ ហើយរលាយបានទៅ។ ព្រះវិស្ណុក៍បានយក ផែនដី ត្រលប់មកទុកដូចដើមវិញ នោះគឺ ព្រះម៉ែ ភូមិសប្បទេវី ដោយបី នៅដើមទ្រូងព្រះអង្គ កាលដែលបីត្រកង ព្រះនាង ភូមិសប្បទេវី ដឹងខ្លួន នៅលើដៃព្រះវិស្ណុ។ កាលដែលសេចក្តី ប្រាថ្នានិង សន្យាជាមួយព្រះម៉ែ ស្រុីល័ក្ស្មី បើសិន មាននណាបីត្រកងនាង ដោយក្តី អាណិតអាសូរ នាងនឹង យកម្នាក់នោះធ្វើជាស្វាមុី។ មានតែព្រះវិស្ណុបានសង្រ្គោះនាងក្នុងកំណើតអាវតា វរហ ទើបនាងតាមបំរើ ព្រះវិស្ណុ វរហជ្រូកព្រៃ រហូតមក រហូតក្លាយជាមហេសីព្រះវិស្ណុ។ កាលដែលទាំងព្រះវិស្ណុមាន ភរិយារួចទៅហើយ នោះគឺព្រះម៉ែ ស្រុីល័ក្ស្មី។
ស្រុីល័ក្ស្មីបានចូលដណ្តឹង ព្រះម៉ែ ភូមិសប្បទេវីដែល ជាប់សាច់នឹង កកអាវតា វរហ បន្ទាប់រៀបអភិសេក ជាមួយព្រះវិណ្ណុ។ មហិទិរឹទ្ធ វហរ ដោយខ្នាយ ខ្លាំងអស្ចារ្យ បានស្រដុស ភ្នំ ក្រវីចូលមហាសមុទ្រ កើតព្យុះ ធ្វើអោយ អន្តរាយសត្វលោក ដោយអំណាច វរហ ព្រះសិវះនិង ឩម៉ាបានប្រើ ដាវទិព្វទេវលោក បង្កាប់ជ្រូកព្រៃវរហ នឹងមានតំនម ហាមចុចប៉ះផែនដី វានឹងនាំអោយផែកខ្ទិចខ្ទីមិនខានឡើយ។ ព្រះសិវះ ប្រើដាវទិព្វ និង ខ្សែទិព្វ ដែលមហេសី ព្រះសិវះ ឩម៉ា បោះថ្វាយ ក៏ក្លាយជាដំបង វែងធំជាងផែនដី ធ្វើអោយគ្រប់ ផែនដី។ ព្រះសិវះ ប្រើម្រាមដៃទន់ជាងគេ គឺដៃនាង គូរដំបង ក៏ក្លាយជា ខ្សែកទិព្វ ចងខ្នាយជ្រូកព្រៃ វរហ យកមកពាក្យនឹង កករ ដែលព្រះអង្គបាន បង្កាប់វរហ អោយក្លាយ ជាអារម្មណ៍ដូចដើមវិញដើមរៀបអភិសេក។ ក្រោយ វរហ ដឹងខ្លួនវិញ នឹងទទួលទោស អំពី ការឈ្មោះ កកាយផែដីរមួលចូលគ្នា ក្រោយព្រះសិវះទួលប្រាប់ថ្វាយ។ តើទោសនោះជាអ្វី?
ព្រះអង្គធ្វើអោយ ភូមិទេវី រង់ចាំអភិសេកដោយ កណ្តោចកណ្តែង នេះក៍ព្រះអង្គវង្វង់ នឹងខ្នាយទិព្វ របស់ខ្លួន ដូច្នេះព្រះសិវះ ក៏រក្សា ខ្នាយជ្រូកព្រៃទុកជាវត្ថុអនុស្សាវរីយ៍ ក្រោយបានទួលប្រាប់ ព្រះវិស្ណុថា ខ្នាយ ទិព្វនេះ នឹងវិលទៅជួយព្រះអង្គវិញនៅថ្ងៃណាមួយ។ ក្រោយដឹងខ្លួន ព្រះវិស្ណុវិលទៅឋាន មហាសមុទ្រទឹកដោះវិញ ដើម្បី ទៅទទួល អភិសេក ជា ភូមិសប្បទេវី។ នៅពេលទៅដល់ ព្រះអង្គ ក៏រលាយចូលអង្គវិស្ណុដើមវិញ។ តែងការភ្លាមពេល យាងទៅដល់ ព្រះវិស្ណុ បីស្បៃទិព្វចង់ដៃ ព្រះម៉ែ ភូមិសប្បទេវី អ្នកកំដរកូនក្រមុំ គឺ ព្រះម៉ែ ស្រុីល័ក្ស្មី អ្នកគោះគង់ជ័យ ព្រះម់ែ សរៈស្វៈត្តី អ្នកធ្វើមេបា ព្រះម៉ែឩម៉ា និង ព្រះសិវះ អ្នកប្រើខ្សែ មហាសុីសាក់ម៉រ សម្រាប់ដេញ ឧបទ្រពចង្រៃ អពមង្គល លើករាសីអោយមាន ជីវិតអមតៈ អាយុវែង គេហៅ ខ្សែ មហាសីសក្កហ្មណ៏ (អំបោះ ពណ៌ ស ) ខ្សែមហាសុីសក្កហ្មណ៍គឺ សុំមកពី ព្រហ្មលោក អរូបទាំងបួន ដែលមានព្រះនាមថា ព្រហ្មញ្ញ ឬ ព្រហ្មម៉ាន់ អកោសានំយ្យណៈ បូព៌វិតិហៈ(ខាងកើត) ព្រហ្មម៉ាន់ អកោសានំយ្យណៈ ឧបរៈគោយានៈ (ខាងលិច) ដែលសុំអំណាចពីព្រះព្រហ្ម អកោព្រហ្មម៉ាន់ អកោសនំយ្យណៈ ឧត្តរគុរុ (ខាងជើង) សុំអំពី ព្រហ្មម៉ាន់ អកោសនំយ្យណៈ ទក្សិណៈគុរុ (ខាងត្បូង) នឹងជាព្រះព្រហ្ម អរូបដែលស្ថិតនៅខ្ពស់ជាង ឋានព្រះព្រហ្មមានរូប ១៦ជាន់ទៅទៀត។ ចាំថា ព្រះព្រហ្មលោក មាន ឋានព្រះមានរូប ១៦ជាន់ នៅពីលើឋានព្រហ្មលោក មានព្រហ្មលោកអរូប បួនទិសទៀត ព្រហ្មលោក នៅខ្ពស់ផុតដំបូលមេឃ ហើយខ្ពស់តទៀត នៅក្រៅដំបូលមេឃ គឺនៅទិសទាំងបួន។ ចាប់ពីព្រះព្រហ្មហិរញ្ញយធម៌ ដល់ព្រះ កបិមហាព្រហ្ម គឺនៅក្នុងព្រហ្មលោកទាំង១៦ជាន់ គេហៅ សុខឡឋាន។ព្រះព្រហម្មដែលនៅក្រៅដំបូលមេឃ គឺនៅក្រៅចក្រវាឡអរូប គេហៅថា ព្រះព្រហ្មម៉ាន់ លោកជាម្ចាស់វត្ថុទិព្វ បានសេចក្តីថា មហា សុីសក្គហ្មណ៏ ដែលគេធ្វើពិធី ព្រះសង្រ្គាន្ត នៅក្នុងវាំង ដែលមន្រ្តីជាន់ខ្ពស់ និង ស្តេច ពាក់ខ្សែហ្នឹង នៅលើព្រះកេសា ហើយតមកពាក់លើស្មា ខាងឆ្វេងដើម្បីអំណាចការពារ។
ខ្សែមហាសុីសាម៉រ ជាវត្ថុទិព្វរបស់ព្រះព្រហ្មអរូប សំរាប់ចងព្រលឹង ដេញឧបទ្រពចង្រៃ សុំអំណាច ពីព្រះព្រហ្ម ការពារពីបិសាច ដែលគេប្រើ ពាក់លើក្បាល់ និង ស្មាខាងឆ្វេង តៗគ្នារាល់អ្នកនៅក្នុងពិធី។
តរឿងព្រះវិស្ណុ៖ព្រះវិស្ណុមានមហេសី២អង្គ៖ គឺស្រុីល័ក្ម្សី មានបុត្រ ព្រះកាមទេពមួយអង្គ និង ព្រះម់ែភូមិទេវី។
ព្រះវិស្ណុមានយានជំនិះ២៖ បក្សីគ្រុឌ សុបណ្ណរាជ នាគរាជ សេកសៈ ក្បាល១០០០ អនន្ត វ៉ាសុគិ មានក្បាល១០០០ ជាព្រះទែនសយនា គ្រែដេក របស់ព្រះវិណ្ណុ បន្ទំឬ ផ្ទុំអណ្តែតលើ មហាសមុទ្រអន្ធកា រង់ចាំការបង្កើតលោកសារជាថ្មី។ នៅក្នុងប្រវិត្តសិល្បៈ គេអោយឈ្មោះថា ព្រះវិស្ណុអនន្តសយនា។ ព្រះវិស្ណុអនន្តសយនា មានន័យថា ព្រះវិស្ណុផ្ទុំលើនាគ អានន្តរង សយនា មានន័យថា ការងចាំការបង្កើត លោកសារជាថ្មី។
បក្សីគ្រុឌ សុបណ្ណរាជ ឬ បក្សីពន្លឺព្រះអាទិត្យ ជាយាន្ត ព្រះវិស្ណុផងដែរ។
អវតារ របស់ព្រះវិស្ណុមាន១១អង្គ៖
១- មត្ស្យ ត្រី
៣- វរហ ជ្រូកព្រៃ
៤- ព្រះនរសិង្ហ ខ្លួនមនុស្សក្បាលតោ
៥- ព្រះវមន ព្រាហ្មតឿ
៦- ព្រះ បរសុរាម មនុស្សកាន់ពូថៅ ៧- ព្រះរាម មនុស្សកាន់់ធ្នូ៨- ព្រះ ពលរាម មនុស្សកាន់នង្គ័ល
១០- ព្រះពុទ្ធ សមណៈគោតម
១១- ព្រះ កល្កិ មនុស្សក្បាលសេះ
ពាព្យគន្លឹះ ទេវកថាសំខាន់ទាក់ទងនឹងទំនៀមទំលាប់ខ្មែរ និង ឈ្មោះតួអង្គសំខាន់ៗក្នុងរឿងទេវកថានេះ មានដូចតទៅ៖
មហិង្សា ឋានសួគ៌, ថ្វាយ, ព្រះឥន្រ្ទ ព្រះវិស្ណុ, មគ្គុទ្ទេសក៍, ទេវកថា មហសី ព្រះ យាន្តជំនិះ ទីន័ងវិស្ណុ អវតារ កេតនភណ្ឌទិព្វ វប្បធម៌ខ្មែរ ប្រាជ្ញាបារមី សេះលន់ ស្រះទិសខាងជើង អាទិទេព ទន្លេគង្គា ពិធីលាងបាប ស្រះខាងត្បូង (នឹងធ្វើបច្ចុប្បន្នភាពបន្ត..............//////////////////////)
ឈ្មោះតួអង្គសំខាន់ៗទាក់ទងនឹងទំនៀមទំលាប់ខ្មែរ និង ឈ្មោះតួអង្គសំខាន់ៗក្នុងរឿងទេវកថានេះ មានដូចតទៅ៖
តោមហារជ្ជៈកេស្វរៈ យក្សមហិង្សាអសុរម៉ាតេណី បក្សីគ្រុឌ សុបណ្ណរាជ(នឹងធ្វើបច្ចុប្បន្នភាពបន្ត..............//////////////////////)
សូមអគុណសម្រាប់ការអាន និង ស្រាវជ្រាវបន្តអំពី រឿងទេវកាខ្មែរ បើមានចំនុចខ្វះខាត ឬខុសឆ្គង ពាក្យពេជ្រ សូម ខម្មិន ប្រាប់ខាងក្រោម សូមអគុណ និង អព្រះគុណ។
Comments